-
តើបទពិសោធន៍ជាអ្វី?
ស្វែងយល់អំពីសិល្បៈនិងការរចនាម៉ូដរបស់ខ្មែរនៅថ្នាក់គូរគំនូរសេរ៉ាមិចដែលធ្វើដោយដៃនៅខេត្តសៀមរាបការតុបតែង នេះនឹងផ្តល់ឱ្យអ្នកនូវឱកាសដើម្បីបង្កើតការរចនាម៉ូដផ្ទាល់ខ្លួនរបស់អ្នកជាវត្ថុអនុស្សាវរីយ៍ពីដំណើរទេសចរណ៍របស់អ្នកនៅកន្លែងតែមួយគត់របស់យើង។ ដោយមានគ្រូណែនាំផ្ទាល់ដើម្បីចែករំលែកវីធីសាស្រ្តនិងបច្ចេកទេសនៃការគូរគំនូរនៅប្រទេសកម្ពុជា។អ្នកនឹងមើលការបង្ហាញអំពីការធ្វើសេរ៉ាមិចបែបប្រពៃណីនិងបទពិសោធន៍ផ្នែកវប្បធម៌ក្នុងស្រុកដែលបាត់បងជាយូលង់ណាស់មកហើយ។ ជាងស្មូនជំនាញជួយអ្នកក្នុងការបង្កើតស្នាដៃគុំនូរបែបខ្មែរ ។ ស្នាដៃរបស់អ្នកនឹងត្រៀមរួចជាស្រេចសម្រាប់ការជ្រើសរើសនៅសប្តាហ៍ក្រោយរួមជាមួយសញ្ញាប័ត្រជាងគុំនូរបន្ទាប់ពីបានដុតក្នុងឡ។ វាជាឱកាសតែមួយគត់ដើម្បីធ្វើការហាត់រៀននៅក្នុងសហគមន៍មូលដ្ឋាន។ និងជារឿងប្លែកនិងពិតប្រាកដដែលត្រូវធ្វើនៅខេត្តសៀមរាប។
អ្វីដែលត្រូវរំពឹង៖
នៅពេលដែលអ្នកជ្រើសរើសមកកាន់បជ្ឈមណ្ឌលរបស់ខ្មែរសេរ៉ាមុិចតាមដងស្ទឹងសៀមរាប នៅទីនោះវិចិត្រករក្នុងស្រុកជំនាញម្នាក់បង្ហាញពីរបៀបបង្កើតស្នាដៃបែបខ្មែរ។ ក្រោមក្រសែភ្នែកជំនាញរបស់គ្រូអ្នកត្រូវទៅគូរគំនូរលើស្មូននិងសេរ៉ាមិច។ រចនាបថប្លែកៗជាច្រើនត្រូវបានស្នើឡើងពីការរចនាម៉ូដរបស់ខ្មែរនិងប្រាសាទរហូតដល់បច្ចេកទេសទំនើប។ បន្ទាប់មកស្នាដៃគុំនូររបស់អ្នកនឹងត្រូវបានដុតក្នុងឡហើយអ្នកនឹងត្រៀមខ្លួនសម្រាប់ទទួលនៅសប្តាហ៍បន្ទាប់ដោយមានភ្ជាប់ជាមួយនឹងសញ្ញាប័ត្រជាងគុំនូរដូច្នេះអ្នកអាចបង្ហាញវត្ថុអនុស្សាវរីយ៍របស់អ្នកសម្រាប់មិត្តភក្តិនិងគ្រួសារអ្នកនៅឯផ្ទះ។ ប្រសិនបើអ្នកចង់ឱ្យបំណែករបស់អ្នកដឹកជញ្ជូនទៅផ្ទះវាអាចត្រូវបានរៀបចំដោយចំណាយផ្ទាល់ខ្លួន។
អ្វីដែលរួមបញ្ចូល:
“ សញ្ញាប័ត្រជាងស្មូនកម្ពុជា” ។
-មគ្គុទេសក៍ក្នុងស្រុកនិងគ្រូគំនូរគ្រឿងស្មូន។
-ដំណើរទស្សនកិច្ចសិក្ខាសាលា។
-រាល់ពន្ធថ្លៃឈ្នួលនិងសំភារះសម្រាប់សិក្សា
-ទឹកពិសារ។
-សំភារៈសិល្បៈទាំងអស់។
-សកម្មភាពគូរគំនូរ។ចេញដំណើរនិងត្រឡប់មកវិញ៖ចេញដំណើរចំណុច៖
ខ្មែរសេរ៉ាមុិចផ្ទះលេខ ២០៧ ផ្លូវលំភូមិទ្រាំងឃុំស្លក្រាមក្រុងសៀមរាប។
ព័ត៌មានលម្អិតត្រឡប់៖
សេរ៉ាមិចខ្មែរផ្ទះលេខ ២០៧ ផ្លូវលំភូមិទ្រាំងឃុំស្លក្រាមក្រុងសៀមរាប។ព័ត៍មានបន្ថែម:
– ការបញ្ជាក់នឹងត្រូវបានទទួលនៅពេលកក់។
-ស្នាដៃរបស់អ្នកនឹងត្រូវគេដុតក្នុងឡអំឡុងមួយសប្តាហ៍។
– នៅសប្តាហ៍ក្រោយស្នាដៃរបស់អ្នកនឹងអាចទទួលបាន។
– ប្រសិនបើអ្នកចង់អោយស្នាដៃរបស់អ្នកដឹកជញ្ជូនទៅអាស័យដ្ឋាននៅផ្ទះវាអាចរៀបចំបានថ្លៃចំណាយនឹងត្រូវចំណាយដោយខ្លួនឯង។គោលការណ៍នៃការលុបចោល
– ចំពោះការសងប្រាក់វិញសូមលុបការកក់យ៉ាងហោចណាស់ ២៤ ម៉ោងមុនកាលបរិច្ឆេទចាប់ផ្តើម។
– ការលុបចោលតិចជាង ២៤ ម៉ោងជាមុននឹងមិនត្រូវបានសងប្រាក់វិញក្នុងករណីណាក៏ដោយ។មិនរាប់បញ្ចូល:
– ការធនារ៉ាប់រ៉ង
– ដឹកជញ្ជូននៅថ្ងៃបន្ទាប់។
– ដឹកជញ្ជូនដុំរបស់អ្នកទៅអាសយដ្ឋានផ្ទះរបស់អ្នក។
-អាហារនិងភេសជ្ជៈ។
– ទទួលនិងជូនដំណើរត្រលប់ទៅវិញ។
Only logged in customers who have purchased this product may leave a review.
Reviews
There are no reviews yet.