ថ្នាក់សូនរូប – ចល័ត

From: $54.00

ចំនួនភ្ញៀវអតិបរមា 10 នាក់ ប្រសិនមានភ្ញៀវបន្ថែមក្នុងម្នាក់ត្រូវបន្ថែម 54 ដុល្លារ។
កម្ពុជា-ភ្នំពេញ និងសៀមរាប
Book in English
Réservez en Français

SKU: MB920300000-kh Categories: , , Tags: , , ,

តើអ្វីទៅជាថ្នាក់ចល័ត៖

ជាងស្មូនខ្មែរនឹងទៅកន្លែងរបស់អ្នក ផ្ទះ សាលារៀន ស្ថានទូត… ជាមួយនឹងសម្ភារៈរបស់ពួកគេ។ ជាងស្មូន នឹងទៅដល់ 1 ម៉ោងមុនម៉ោងរៀនរបស់អ្នក ដើម្បីរៀបចំស្ទូឌីយ៉ូបណ្តោះអាសន្ននៅកន្លែងរបស់អ្នក។ នៅពេលរៀន ពួកគេនឹងបង្រៀនអ្នកពី របៀបធ្វើស្មូនរបស់ពួកគេក្នុងអំឡុងពេល 1h45 ។ ពេល​ថ្នាក់​រៀន​ចប់ គេ​នឹង​ខ្ចប់​សម្ភារៈ​របស់ ​ពួក​គេ​មក​វិញ។ ការសម្អាតបរិវេណរបស់អ្នកមិនត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់នោះទេ។

តើអ្វីទៅជាបទពិសោធន៍៖

អ្នកមានបទពិសោធន៍ក្នុងការផលិតគ្រឿងស្មូនខ្មែរក្នុងអំឡុងពេលរៀនសូនរូបនៅកន្លែងរបស់អ្នក — សកម្មភាពគ្រួសារ និងសាលារៀនដ៏ល្អ។ វិចិត្រករ​ជំនាញ​បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការ​សូនរូប បន្ទាប់​មក​ជួយ​អ្នក​ដើម្បី បង្កើត​រូបរាងដែលអ្នកចង់បាន។ នៅក្នុងផ្នែកទីពីរនៃថ្នាក់រៀន ជាងស្មូនដ៏ជំនាញនឹងជួយអ្នកបង្កើតក្បាច់រចនាបែបខ្មែរ ជាមួយនឹងឧបករណ៍ឆ្លាក់។ ស្នាដៃរបស់អ្នកនឹងរួចរាល់សម្រាប់យកនៅខែក្រោយរួម ជាមួយនឹងសញ្ញាប័ត្រជាងស្មូន បន្ទាប់ពីដាក់ដុតក្នុងឡមួយយប់។ វាជាឱកាសពិសេសមួយក្នុង ការប្រាស្រ័យទាក់ទងគ្នាក្នុងសហគមន៍មូលដ្ឋាន។

អ្វីដែលត្រូវរំពឹង៖

ជារឿងពិសេស និងពិតប្រាកដដែលត្រូវធ្វើ និងជាបទពិសោធន៍នៅផ្ទះ។ ក្នុង​អំឡុង​ពេល​ថ្នាក់រៀន   ១ ម៉ោង ៤៥ អ្នក​នឹង​រៀនពីបច្ចេកទេស​សូនរូបបែបប្រពៃណី និង​ប្រើ​ឧបករណ៍​ឆ្លាក់​របស់ខ្មែរ​ ដើម្បី ​ច្នៃ​គ្រឿង​សេរ៉ាមិច​ ។ សិល្បករ​ក្នុង​ស្រុកមានជំនាញវិជ្ជាជីវ:បង្ហាញពីរបៀប​បង្កើត​គំរូស្នាដៃ​ខ្មែរ។ នៅក្រោមក្រសែភ្នែកដ៏ជំនាញរបស់អ្នកដែលបានបង្ហាត់បង្រៀន សូមចូលរួមការធ្វើសិល្បះសូនដី និងបង្កើតរូបរាងពីដីឥដ្ឋក្នុងស្រុក។ នៅពេលដែលអ្នកពេញចិត្តនឹងស្នាដៃរបស់អ្នក អ្នកអាចប្រើ ឧបករណ៍ពិសេសជាច្រើនដើម្បីបន្ថែមក្បាច់រចនាតូចៗទៅលើស្នាដៃរបស់អ្នក។ គ្រឿងស្មូនរបស់អ្នក នឹងត្រូវបានដុតនៅក្នុងឡមួយយប់ ហើយនឹងរួចរាល់សម្រាប់ការយកនៅសប្តាហ៍បន្ទាប់ វេចខ្ចប់ ដោយសុវត្ថិភាព ជាមួយនឹងសញ្ញាប័ត្រជាងស្មូន ដូច្នេះអ្នកអាចបង្ហាញវត្ថុអនុស្សាវរីយ៍របស់អ្នក ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកពេលត្រឡប់ទៅផ្ទះវិញ។ ប្រសិនបើអ្នកចង់ឱ្យវត្ថុស្នាដៃរបស់អ្នក  ដឹកជញ្ជូនទៅដល់ផ្ទះរបស់អ្នក ការចំណាយថ្លៃដឹកគឺ អ្នកជាអ្នកចំណាយ។

អ្វីដែលរួមបញ្ចូល៖

ថ្នាក់គ្រឿងស្មូន
សញ្ញាបត្រ “ជាងស្មូនខ្មែរ”
កូនសៀវភៅអំពីបច្ចេកទេសជាងស្មូនមូលដ្ឋាន
គ្រូបង្រៀនគ្រឿងស្មូន
ចានឆ្នាំង (ធ្វើដោយដៃអ្នក)
ពន្ធ ថ្លៃសេវា និងថ្លៃគ្រប់គ្រងទាំងអស់។
ការបង្ហាញគ្រឿងស្មូន
ការប្រើប្រាស់សម្ភារៈសិល្បៈទាំងអស់។
ដឹកជញ្ជូន 10Km ជុំវិញភ្នំពេញ ឬសៀមរាប។

ទីតាំង៖

កន្លែងរបស់អ្នក ប្រទេសកម្ពុជា។
បើនៅឆ្ងាយ សុំតម្លៃផង។

ព័​ត៍​មាន​បន្ថែម:

– ការបញ្ជាក់នឹងត្រូវបានទទួលនៅពេលកក់។
– ស្នាដៃរបស់អ្នកនឹងត្រូវបានដុតនៅក្នុងឡកំឡុងសប្តាហ៍។
– ក្នុងរយៈពេលមួយខែ វត្ថុដែលជាស្នាដៃរបស់អ្នកនឹងរួចរាល់ដែលអ្នកអាចមកទទួលបាន។
– ប្រសិនបើលោកអ្នកចង់អោយវត្ថុរបស់លោកអ្នក ដឹកជញ្ជូនដល់ផ្ទះរបស់លោកអ្នក យើងអាចរៀបចំបាន តែថ្លៃចំណាយគឺជាការចំណាយរបស់លោកអ្នក។

គោលការណ៍លុបចោល៖

-សម្រាប់ការសងប្រាក់វិញ សូមលុបចោលយ៉ាងហោចណាស់ 48 ម៉ោងមុនកាលបរិច្ឆេទ ចាប់ផ្តើមនៃថ្នាក់រៀន។
– ការលុបចោលតិចជាង 48 ម៉ោង មិនត្រូវបានបង្វិលសងប្រាក់វិញក្នុងករណីណាក៏ដោយ។

មិន​រាប់បញ្ចូល:

– ប្រាក់ឧបត្ថម្ភ។
– ការសម្អាតកន្លែងរបស់អ្នក។
– ដឹកជញ្ជូនទំនិញនៅថ្ងៃបន្ទាប់។
– តម្លៃនៃការដឹកជញ្ជូនទំនិញរបស់អ្នកទៅកាន់អាសយដ្ឋានផ្ទះរបស់អ្នក។
-អាហារ​និង​ភេសជ្ជៈ។
– ទៅយក និង ជូនត្រលប់ទៅវិញ។

Reviews

There are no reviews yet.

Only logged in customers who have purchased this product may leave a review.

Shopping cart8
010401120 Apsara Face Mug Mekong Blue
-
+
Anthracite Cup ~100ml and Saucer - Regular | Black Matt
-
+
Apsara Face 27cm Natural
-
+
Eerie White Plate ø22Cm/9'' | Side (coco shape)
-
+
147000920C Balm Box Medium Blue
-
+
Mug ~315ml | Eerie White
-
+
Rectangular Soap Dish L12Cm/4.5" | White Velvet
-
+
Eerie White Mug 10Cm/4" - White Velvet
-
+
Subtotal
$98.00
Your order is qualified for free shipping!
Total
$98.00
Continue shopping
8
Search
×
Scroll to Top